សេចក្តីជូនដំណឹង
ព្រះសង្ឃ គណកម្មាធិការ ព្រមទាំងលោកតាអាចារ្យ នៃ វត្តកេតន បានស្រុះស្រួលមូលមតិគ្នាជាឯកច្ឆ័ន្ធ នឹងរៀបចំពិធីបុណ្យ
ចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដើម្បីទទួលអបអរអំណរពរជ័យសិរី នៃទេវតាឆ្នាំថ្មី ដែលជាប្រពៃណីទំនៀមទម្លាប់ខ្មែរយើងមាន
ពីបុរាណកាលមកតែងតែប្រារព្ធធ្វើឡើងជារៀងរាល់ឆ្នាំ សូមទានជ្រាប់ ។
កាលបរិច្ឆេទ៖ ឆ្នាំមមី អដ្ឋស័ក ព.ស ២៥៧០. ខែ ចេត្រ-ពិសាខ, មេសា APRIL 2026
ទីកន្លែងប្រារព្ធកម្មវិធីបុណ្យ នៅ វត្តកេតន ខ្មែរកម្ពុជាក្រោម Adrreess: 42 Wynyard Ave Rossmore NSW 2557.
កម្មវិធីសាសនា ប្រារព្ធធ្វើទៅតាមប្រពៃណី មានសូត្រមន្ត-រាប់បាត្រ និង ទេសនា ទាំង ១ថ្ងៃ ដូចនៅខាងក្រោមនេះ!
ថ្ងៃ សុក្រ Friday,ថ្ងៃសៅរ៍ Saturday,ថ្ងៃអាទិត្យ Sunday 10-11-12/ 2026
វេលាម៉ោង 8:00am ព្រឹកជួបជុំពុទ្ធបរិស័ទ ម៉ោង 9:00am ពិធីរាប់បាត្រព្រះសង្ឃ ម៉ោង 11:30am វេរភត្តាហារប្រគេក
ព្រះសង្ឃ ។
រាត្រីសមោសររាំកំសាន្ត “នឹងល្បែងប្រជាប្រិយ “នៅទីធ្លាវត្តកេតន៣រាត្រី
ចាប់ផ្តើមពីម៉ោង 3:00pm ល្ងាច់ ថ្ងៃសុក្រ – សៅរ៍ – អាទិត្យ ទី 10-11-12-04-2026 ដល់ ម៉ោង 10:00pm
អាធ្រាត្រ… ប្រគំដោយវង់ភ្លេង៖ khmer AKMETAK Band ខ្មែរ អះ ម្រះ តៈ ជន្ត្រី
ជួបជាមួយតារាចំរៀងមកពីប្រទេសកម្ពុជាច្រៀងកំដរទាំងបីរាត្រី រហូតដល់ អាធ្រាត្រ ។
នឹងមានរៀបចំលេងល្បែងប្រជាប្រិយ កំសាន្ត ទាំងបីថ្ងៃទៀតផង..
ថ្ងៃសុក្រ Friday 10-04-2026 សៅរ៍ Saturday 11-04-2026 រហូតដល់ 10:00pm អាធ្រាត្រ ។
អាទិត្យ SUNDAY 12-04-2026 ដល់ ម៉ោង 9:00: PM ។
សូមបញ្ជាក់ថា ៖ គណៈកម្មការ មានរៀបចំលក់ម្ហូបអាហារ និង ភេសជ្ជៈ ជូនពិសារ ទាំង 3 រាត្រី ។
ថ្ងៃអាទិត្យ Sunday 2:pm ល្ងាច់ បន្ទាប់ពុទ្ធបរិស័ទទទួលភោជនាយហាររួច មានពិធីស្រងព្រះពុទ្ធរូប-ព្រះសង្ឃសូត្រ
ស្វាធ្យាយជយន្តោ ប្រោះព្រំសុគន្ធវារីប្រសិទ្ធិពរជ័យ ជូនដល់ មាតា-បីតា និង ចាស់ៗ ព្រឹទ្ធាចារ្យ របស់យើងទាំងអស់គ្នាផង ។
អាស្រ័យហេតុនេះ៖ គណកម្មការយើងខ្ញុំមានបីតិសោមនស្សរីករាយ សូមគោរពអញ្ជើញ លោកតា-យាយ,លោក-
លោកស្រី,មាមី-បងប្អូន-អ្នកនាង-កញ្ញា ព្រមទាំងពុទ្ធបរិស័ទទាំងអស់គ្នា មេត្តាចូលរួមក្នុងពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិ
ខ្មែរយើងឲ្យបាន ច្រើនកុះក………សូមអរព្រះគុណ និងអរគុណ
ព័ត៌មានបន្ថែចាក់ទងតាមលេខ៖ ព្រះចៅអធិការ យីប ហា Mob: 0466 508 689
គ្រូសូត្រ ថាច់ បាក់ Mob: 0434 040 886
លោក ប្រធាន ឡឹម ថា Mob: 0450610774
លោក អាចារ្យ ពៅ វណ្ណា Mob: 0431 154 571 សូមអរគុណ។

